KENBO ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Porsche

កាលពីថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2018 ក្រុមហ៊ុន Kaite Engine ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោមក្រុមហ៊ុន KENBO Motors នឹងមានភាគហ៊ុន 100 ភាគរយជាកម្មសិទ្ធិដោយក្រុមហ៊ុន KENBO ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Porsche លើការរចនាច្នៃម៉ូត វិស្វកម្ម និងការបង្កើនប្រសិទ្ធភាពនៃផលិតផលជាច្រើនប្រភេទ រាប់បញ្ចូលទាំងម៉ូដែលម៉ាស៊ីនរថយន្តធម្មតា និងម៉ូដែលរថយន្តអគ្គិសនី។
កិច្ចសហប្រតិបត្តិការនេះនឹងចាប់ផ្តើមផលិតម៉ាស៊ីន 3.0T V6 សម្រាប់រថយន្តប្រណីតប្រភេទ SUV និងរថយន្តស្ព័រ ហើយនឹងពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀតទៅលើការផលិតម៉ាស៊ីនខ្នាតតូច និងបង្កើនការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្រុមហ៊ុន KENBO មានគម្រោងផលិតម៉ាស៊ីនសាំងសម្រាប់រថយន្តប្រភេទ SUV ដែលមានសមត្ថភាពភាពខ្ពស់បំផុតក្នុងចំណោមម៉ាកសញ្ញារថយន្តចិន ដោយសារមានកិច្ចសហការពិសេសជាមួយផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Porsche ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តឈានទៅដល់កម្រិតថ្មីមួយ។

ចំពោះព័ត៌មានបន្ថែមជាភាសាអង់គ្លេស សូមចុចលីង៖ https://goo.gl/3ebFDu

 

Share to Facebook