ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

អតិថិជនអាចទទួលបានកម្ចីរហូត​ដល់​90%ក្នុងការទិញរថយន្តក្នុងក្តីស្រមៃរបស់ខ្លួន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូលនិងចែកចាយរថយន្តនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារស៊ិនហាន ដែលជា​ធនាគារផ្តល់ហិរញ្ញប្បទានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចសហការរ​វាងក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) និងធនាគារស៊ិនហាន ក្នុងការជួសម្រួលផ្តល់កម្ចីសម្រាប់អតិថិជនជាបុគ្គល និងក្រុមហ៊ុនដែលបំណងចង់ទិញរថយន្តថ្មីសន្លាងពីក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) យកទៅប្រើប្រាស់ ហើយនិងដើម្បីពង្រីកទីផ្សាររថយន្តថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឆ្នាំ២០២១នេះ អតិថិជនអាចទទួលបាន​កម្ចីទិញរថយន្តរហូតដល់90%នៃតម្លៃរថយន្ត​ ​ជាមួយ​នឹង​​អត្រាការ​ប្រាក់​ទាប និងសេវា​ឆាប់​រហ័សពីដៃគូផ្តល់ហិរញ្ញប្បទានរបស់យើងគឺធនាគារស៊ិនហាន។

​ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ជាក្រុមហ៊ុននាំចូលផ្តាច់មុខនិងចែកចាយរថយន្តម៉ាក HAVAL, GREAT WALL, FAW, BESTUNE, ZX AUTO, HUANGHAI, ZOTYE, TRAUM, CHANGHE, BISU,​ HAWTAI និង BAW ដែលសុទ្ធសឹងតែម៉ូដែលថ្មីសន្លាងដ៏ពេញនិយម មានរាងស្រស់សង្ហា បំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំងស៊ីប្រេងសាំងតិច កម្រិតស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាចុងក្រោយគុណភាពខ្ពស់ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ តួ/សាក់ស៊ីរឹងមាំ ពោងសុវត្ថិភាព ប្រព័ន្ធហ្វ្រាំងទំនើបដែលអាចធានានូវសុ​វត្ថិភាព និងទំនុកចិត្តខ្ពស់ក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវថ្នល់។ ​

​ចំពោះព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 078 999006

ឬចូលទៅកាន់គេហទំព័រ៖ wmckh.com

ទីតាំងរបស់​ក្រុមហ៊ុន​Worldwide Motors Company (WMC):

  1. ទីស្នាក់ការកណ្តាល: នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខផ្សារទឹកថ្លា ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញចម្ងាយប្រហែល 100ម៉ែត្រ។

Map: https://goo.gl/maps/xVCf6BaWzrKRAvdU6

  1. សាខាផ្លូវ 2004: នៅតាមបណ្តោយផ្លូវ 2004 ទល់មុខបុរីអ័រគីដេវីឡាពីសាលា CIA ប្រហែល 80ម៉ែត្រ។

Map: https://goo.gl/maps/pnTQJPWSnY2g8AKP6

  1. សាខាផ្សារទួលពង្រ: នៅជិតផ្សារទួលពង្រចម្ងាយពីបុរីឡុងនីប្រហែល 150ម៉ែត្រ។

Map: https://goo.gl/maps/yeQznMmniogQERcW9

Share to Facebook