ធានាទិញវិញរយៈពេល ៧ ឆ្នាំ / 7 years Buy back Guaranty

ធានាទិញវិញរយៈពេល ៧ ឆ្នាំ រយៈពេលកម្មវិធីនេះ៖ថ្ងៃទី 08 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022 លក្ខខណ្ឌកក់ប្រាក់៖ ប្រាក់កក់យ៉ាងតិចបំផុតចាប់ពី​ $500-$1000 លក្ខខណ្ឌផ្តល់ជូន៖ សម្រាប់តែ 10 គ្រឿងប៉ុណ្ណោះ រហូតដល់ថ្ងៃទី 31 ឧសភា ឆ្នាំ 2022 កក់ 10% ចំណេញប្រាក់វិញ $500 កក់

Read More

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

អតិថិជនអាចទទួលបានកម្ចីរហូត​ដល់​90%ក្នុងការទិញរថយន្តក្នុងក្តីស្រមៃរបស់ខ្លួន រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូលនិងចែកចាយរថយន្តនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារស៊ិនហាន ដែលជា​ធនាគារផ្តល់ហិរញ្ញប្បទានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចសហការរ​វាងក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) និងធនាគារស៊ិនហាន ក្នុងការជួសម្រួលផ្តល់កម្ចីសម្រាប់អតិថិជនជាបុគ្គល និងក្រុមហ៊ុនដែលបំណងចង់ទិញរថយន្តថ្មីសន្លាងពីក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC)

Read More

KENBO ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Porsche

កាលពីថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2018 ក្រុមហ៊ុន Kaite Engine ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោមក្រុមហ៊ុន KENBO Motors នឹងមានភាគហ៊ុន 100 ភាគរយជាកម្មសិទ្ធិដោយក្រុមហ៊ុន KENBO ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Porsche លើការរចនាច្នៃម៉ូត វិស្វកម្ម និងការបង្កើនប្រសិទ្ធភាពនៃផលិតផលជាច្រើនប្រភេទ រាប់បញ្ចូលទាំងម៉ូដែលម៉ាស៊ីនរថយន្តធម្មតា និងម៉ូដែលរថយន្តអគ្គិសនី។ កិច្ចសហប្រតិបត្តិការនេះនឹងចាប់ផ្តើមផលិតម៉ាស៊ីន 3.0T V6 សម្រាប់រថយន្តប្រណីតប្រភេទ SUV និងរថយន្តស្ព័រ ហើយនឹងពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀតទៅលើការផលិតម៉ាស៊ីនខ្នាតតូច និងបង្កើនការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

Read More

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert បានធ្វើឲ្យកក្រើកក្រុងសៀមរាប យ៉ាងភ្លូកទឹកភ្លូកដីក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ៖ ​កាលពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រគំ តន្រ្តី Smart Mega Concert  ​បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដែលបានធ្វើឲ្យកក្រើកក្រុងសៀមរាមក្រោមការចូលរួមចូលទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជា​ពល​រដ្ឋ ​ភ្ញៀវជាតិនិងអន្តរជាតិ។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង​សៀមរាមដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ សំពះព្រះខែ និង​អកអំបុក ដែល​បាននាំ​មកជូន​ដោយ​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart) ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជា  និងមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia

Read More

ZOTYE T800 ចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយអ៊ីរ៉ាក់ នៅលើដីរបស់ខ្លួន

រាជធានីភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជានឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ាក់នៅថ្ងៃទី ១៥ តុលាខាងមុខនេះនៅលើទឹកដីរបស់ខ្លួន។ ក្នុងឱកាសពិសេសនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ ZOTYE T800 តម្លៃ $65000 ដោយបង់ប្រាក់កក់ដំបូង ១០% និងទទួលបានប្រាក់កម្ចីរហូតដល់ ៩០% រយៈពេលកម្ចី ៧ ឆ្នាំ។ ម៉ាក ZOTYE T800 ជាម៉ូដែលថ្មីសន្លាងឆ្នាំ ២០២០ ដ៏ពេញនិយម មានរាងស្រស់សង្ហា បំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំង កម្រិតស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាខ្ពស់ ផ្តល់កម្លាំងខ្លាំង ស៊ីប្រេងតិច គុណភាពខ្ពស់

Read More

TRAUM SEEK 5 ចូលរួម​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប៉ះ​ជាមួយ​អ៊ីរ៉ាក់ នៅ​លើដី​របស់ខ្លួន​

ភ្នំពេញ​ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា ​នឹង​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​១៥ តុលា​ខាងមុខនេះ​នៅលើ​ទឹកដី​របស់ខ្លួន​។ ក្នុងឱកាស​ពិសេស​នេះ លោកអ្នក​នឹង​ទទួលបាន​ការផ្តល់ជូន​ពិសេស​សម្រាប់ TRAUM SEEK 5 តម្លៃ $55000 បញ្ចុះ​មក​ត្រឹមតែ $45,000 ដោយ​បង់ប្រាក់​កក់​ដំបូង ១០% និង​ទទួលបាន​ប្រាក់កម្ចី​រហូតដល់ ៩០% រយៈពេល​កម្ចី ៧ ឆ្នាំ។ ម៉ាក TRAUM SEEK 5 ជា​ម៉ូ​ដែល​កាលី​ប​ថ្មី​ឆ្នាំ ២០២០ ដ៏​ពេញនិយម មាន​រាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង

Read More