ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert បានធ្វើឲ្យកក្រើកក្រុងសៀមរាប យ៉ាងភ្លូកទឹកភ្លូកដីក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ៖ ​កាលពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រគំ តន្រ្តី Smart Mega Concert  ​បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដែលបានធ្វើឲ្យកក្រើកក្រុងសៀមរាមក្រោមការចូលរួមចូលទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជា​ពល​រដ្ឋ ​ភ្ញៀវជាតិនិងអន្តរជាតិ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង​សៀមរាមដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ សំពះព្រះខែ និង​អកអំបុក ដែល​បាននាំ​មកជូន​ដោយ​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart) ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជា  និងមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។

មុននឹងចាប់ផ្តើមកម្មវិធីប្រគំតន្រ្តី Smart Mega Concert  កម្មវិធីជួបសំណេះ​សំ ណាលរវាងសិល្បករ និងមិត្តអ្នកគាំទ្របានរៀបចំឡើងដោយមានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងអតិថិជន Smart ជាច្រើននៅ​ហាង Smart Shop ក្នុងក្រុងសៀមរាប។ សិល្បករ​ដែល​​អញ្ជើញ​ចូល​រួមកម្មវិធី​សំណេះ​សំណាលរួម​មាន​ ​លោក​ Alek Teeradetch ​លោក​ នីកូ លោក Step និង​លោក ណា ខុន។ ក្នុងឱកាសនោះផងដែរ លោក Alek Teeradetch  ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា លោកសប្បាយចិត្តដែលបានអញ្ជើញមកសម្តែងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាបសម្បូរដោយប្រាសាទបុរាណជាច្រើនជាពិសេសគឺប្រាសាទអង្គវត្តដ៏ល្បីល្បាញជុំវិញពិភពលោក  ហើយលោកក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រការសម្តែងរបស់លោកតាមរយៈខ្សែភាព​យន្ត​ភាគ ។

កម្មវិធីប្រគំ​តន្ត្រី​ Smart Mega Concert បានចាប់ផ្តើមពីម៉ោង ៧ យប់ រហូត​ដល់​ម៉ោង​១២ អធ្រាត្រ​នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ហើយកម្មវិធីពិសេស​នេះក៏បាន​​​​​ផ្សាយ​​​បន្ត​ផ្ទាល់​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ PNN ​ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ផងដែរ។

Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មានធ្វើឡើងនៅក្នុងទឹកដីអច្ឆរិយៈខេត្តសៀមរាប បានទាក់ទាញទស្សនិកជនទាំងជាតិ​ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។​ ពួកគេបានរីករាយទស្សនាការសម្តែង​របស់​តារាអន្តរជាតិល្បីឈ្មោះ លោក Alek Teeradetch  ដែលជាតារាសម្តែងល្បីជួរ​មុខ​ប្រចាំព្រះរាជាណាចក្រថៃ  ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោក នីកូ  លោក Step    អ្នកនាង សួស វីហ្សា  ​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ​លាង សុផាឡែន លោក ខាន់ ជែម​ លោក ណា ខុន​ និងឌីជេ Maily ជាពិសេស​​​​ក៏មានវត្តមាន​តារា​ចម្រៀងរបស់​ខ្មែរ​​​ដែល​​គេស្គាល់ថា​​ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​​ Jimmy Kiss​, Adda, Chet Kanhna, Van Chesda  ក្រុមតន្រ្តី SWSB ( Small world Small Band) ​​ប្រុសឡា ​​​​និងក្រុមតារាកំប្លែង អ្នកនាង កាតុ និងក្រុមតារាកំប្លែងជើងចាស់​ លោក ចាប ចៀនដែលបានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចសប្បាយរីករាយក្នុងអំឡុងកម្មវិធីរយៈពេលបីថ្ងៃ។

​ទន្ទឹមនឹងនេះផងដែរ អ្នក​ទស្សនា​ទាំង​អស់​បានរីករាយលេងហ្គេមដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Smart  ព្រមទាំងទស្សនាការតាំងបង្ហាញ​ផលិត​ផល​របស់ក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងជីវិតតែ​មួយគត់នៅ​កម្ពុជា ដែលធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ និងផ្តោត​លើសុខភាពជាចំបង។ ការតាំងបង្ហាញ​ផលិត​ផលពីក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora  ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ និងការតាំងបង្ហាញ​ផលិត​ផលរថយន្តពីក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់កម្មវិធីពិសេសសម្រាប់អតិថិជន គឺមានទឹកប្រាក់បង់ដំបូងតែ៣០០០ដុល្លារ(បីពាន់ដុល្លារ) ប៉ុណ្ណោះ អតិថិជនទាំងអស់នឹងទទួលបានរថយន្ត HAWTAI A25 ដ៏ថ្មីសន្លាងនេះភ្លាម។

English:

Biggest Smart Mega Concert Ever in Siem Reap Concluded Successfully during Water Festival

Phnom Penh: On 2 – 4 November 2017, the Smart Mega Concert ended successfully and rocked Siem Reap as this event enjoyed a warm welcome from huge local and international guests and Smart subscribers.

The Smart Mega Concert, which is the largest ever concert in Siem Reap, was hosted by Cambodia’s largest telecom operator Smart to celebrate the Water Festival, and also co-sponsored by AIA Cambodia, a major life insurance company in Cambodia, VKSC Investment, a wholesaler of Manora and Worldwide Motor Company Ltd (WMC), a major company which has obtained exclusive rights to import and distribute brand-new and modern HAWTAI A25 cars in the Kingdom of Cambodia.

Prior to the Smart Mega Concert, the Meet & Greet show was organized by Smart in Smart Shop in Siem Reap and attended and welcomed by enthusiastic fans and Smart users. Also on that occasion Alek Teeradetch, a well-known Thai actor, said he was happy to perform in Cambodia, especially in Siem Reap full of many ancient temples, the world-famous Angkor Wat Temple, and he thanked the Cambodian fans for supporting his performance through episode dramas.

The Smart Mega Concert started from 7pm to 12am in Siem Reap River from November 2 to 4, and was also live-broadcasted on PNN from 7pm to 9pm.

The Smart Mega Concert, one of the greatest concerts ever held in the territory of Siem Reap, attracted a wide range of international and national audience. They enjoyed watching the amazing performance of internationally-acclaimed stars such as well-known Thai actor Alek Teeradetch, as well as a host of Cambodian celebrities such as Nico, Nakon, Step, Suos Visa, Sun Sreypich, Leang Sophalen, Khan Jame, and DJ Maily. There is a presence of Cambodian original artists such as Jimmy Kiss, Adda, Chet Kanhna, Van Chesda, SWSB (Small World Small Band) and Bross La, and the​​​ comedy show performed by Katu and Chap Chean’s comedian teams, who wowed and entertained the audience during the three-day event.

Meanwhile, they also enjoyed playing games to win prizes galore from Smart as well as visiting the activation booth of AIA Cambodia that offered a differentiated protection for critical illness, the activation booth of VKSC Investment Company distributing tasty Manora products, and the special auto show from Worldwide Motor Company Ltd (WMC) that offered a special promotion –  with only $3,000, all customers can own a brand-new HAWTAI A25.

Share to Facebook